រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល​ស្រុកកោះធំ

ខេត្តកណ្តាល៖រសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល​ស្រុកកោះធំ ខេត្តកណ្តាល។ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺជា​គោលការណ៍​មួយ​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាង​ច្រើ​ន​ពី​ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែ​​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងការ​​ពង្រីក​សេវា​នេះ​ឱ្យបាន​កាន់តែច្រើន​ និងល្អប្រសើរ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ការ​​ឆ្លើយតបបាន​យ៉ាង​ឆាប់រហ័ស​ចំពោះ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នីមួយ​ៗ​​។ឯកឧត្តម បានស្នើឱ្យលោក លោកស្រី យកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ។សម្រាប់ឆ្នាំក្រោយៗ ខេត្តកណ្តាលរបស់យើងទាំងមូល នឹងទទួលបានស្នាដៃល្អជាងនេះ ព្រមទាំងបាននូវជ័យលាភីជើងឯក និងពានរង្វាន់កម្រិតផ្កាយគ្រប់ថ្នាក់រដ្ឋបាលទាំងអស់។ សូមជម្រាបថា ៖ ខេត្តកណ្តាល ទទួលបានជ័យលាភីពាន​រង្វាន់ជើង​ឯកសេវា​សង្គម​រដ្ឋបាល​ខេត្ត ប្រចាំ​​ឆ្នាំ​២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុងដែលទទួលបានពាន​រង្វាន់ជើង​ឯកសេវា​សង្គម​​រដ្ឋបាល​ក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ក្នុងនោះថ្នាក់រដ្ឋបាលស្រុក គឺទទួលបានចំណាត់ថ្នាក់ផ្កាយ៣ ចំពោះថ្នាក់ឃុំ ផ្កាយ៣ទទួលបានចំនួន ៦ ឃុំ ផ្កាយ២ ទទួលបានចំនួន ៤ឃុំ ផ្កាយ១ ទទួលបានចំនួន ១ ឃុំ ផ្កាយសូន្យ ទទួលបានចំនួន 00 ឃុំ។ ក្នុងនោះឃុំដែលទទួលបានផ្កាយ៣. មានឃុំឈើខ្មៅ ឃុំកំពង់កុង ឃុំកោះធំ ក ឃុំលើកដែក ឃុំពោធិបាន និងឃុំព្រែកថ្មី។ឃុំទទួលបានផ្កាយ២ មានឃុំជ្រោយតាកែវ ឃុំកោះធំ ខឃុំព្រែកស្ដី និងឃុំសំពៅពូន។ឃុំទទួលបានផ្កាយ១ គឺឃុំព្រែកជ្រៃ៕

អត្ថបទទាក់ទង