រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

+++++++++ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ឯកឧត្តម គង់ រសោភ័ណ្ឌរអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តពិនិត្យ និងវាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តការងារខែមករា ឆ្នាំ២០២៣ កន្លងមក ដើម្បីចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលបានជួបប្រទះ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការងារនៅខែថ្មីទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងកិច្ចបជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អង្គភាពពាក់ពន្ធ័ ត្រូវត្រៀមរៀបចំបញ្ចូលយុវជនកាយវិទ្ធ និងយុវជនកាកបាតក្រហមថ្មីឲ្យបានច្រើន តាមសាលារៀនទូទាំងខេត្ត ដើម្បីជំរុញលើកទឹកចិត្ត ឲ្យយុវជន សិស្សានុសិស្ស ក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ ខិតខំរៀនសូត្រ ចូលរួមក្នុងការងារស្ម័គ្រចិត្ត និងការងារសង្គម ក្លាយជាធនធានដ៏ល្អក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹកដល់ រដ្ឋបាលសាលាខេត្ត មន្ទីរពាក់ព័ទ្ធ ត្រូវត្រៀមលក្ខណៈរៀបចំកម្មវិធីប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តនាពេលខាងមុខនេះ ឲ្យបព្រឹត្តិទៅបានរលូន ដោយត្រូវគិតគូរអំពីសមាសភាពចូលរួមឲ្យបានច្បាស់លាស់ រៀបចំសាលប្រជុំខបានល្អបំផុត និងរៀបចំរបាយការណ៍ របៀបវារៈក្នុងកិច្ចប្រជុំឲ្យបានល្អប្រសើរផងដែរ។បន្ថែមពីលើនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរ ក្រុង-ស្រុក ត្រូវពង្រឹងការការនុវត្តការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធភាព ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ជាពិសេសដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦។ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានល្អ ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវលុបបំបាត់អស់នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្កាបការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមជម្រាបផងដែរថា ក្នុងជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានបង្ហើបឱ្យដឹងថា កម្មវិធីសង្ក្រាន្ដ ខេត្តកណ្ដាលឆ្នាំនេះនឹងត្រៀមរៀបចំនៅ បរិវេនភ្នំព្រះរាជទ្រព្យ ស្រុកពញ្ញាឮ ឯកឧត្ដមបានក្រើនរំលឹកឲ្យ មន្ត្រីពាក់ព័ន្ធបណ្ដាលមន្ទីរជុំវិញខេត្ត ត្រូវធ្វើយ៉ាងណាឱ្យការរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល ប្រព្រឹត្តទៅបានជោគជ័យ ត្រូវរៀបចំកម្មវិធីកម្សាន្ដពិសេសៗឲ្យបានច្រើន ដើម្បីធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយ សំដៅធ្វើយ៉ាងណាទាក់ទាញ់ចំណាប់អារម្មណ៏ពីមហាជនមកចូលរួចក្នុងកម្មវិធីសង្ក្រាន្តខេត្តកណ្តាលបានច្រើនកុះករ។

អត្ថបទទាក់ទង