រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញអង្គភាពជុំវិញខេត្ត ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងចែករំលែកចំណេះដឹងស្ដីពីថវិកាយេនឌ័រ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញអង្គភាពជុំវិញខេត្ត ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងចែករំលែកចំណេះដឹងស្ដីពីថវិកាយេនឌ័រ ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធវីដេអូ (zoom) នៅសាលប្រជុំសាលាខេត្តកណ្ដាល។

អត្ថបទទាក់ទង