រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំទីតាំងស្នាក់នៅបណ្ដោះអាសន្នជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់

ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំទីតាំងស្នាក់នៅបណ្ដោះអាសន្នជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់ ស្ថិតនៅភូមិព្រែកថី សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបាន ណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ ត្រូវរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលដ្ឋដែលរងគ្រោះឲ្យបានសមរម្យ ត្រូវរៀបចំបង្គន់អនាម័យជូនពួកគាត់ប្រើប្រាស់ឲ្យបានល្អ ជាពិសេសត្រូវគិតគូរផងដែរចំពោះទឹកស្អាតសម្រាប់ការប្រើប្រាស់ ផ្នែកសុខាភិបាលត្រូវត្រៀមគ្រូពេទ្យសម្រាប់ជួយពួកគាត់ ពេលមានបញ្ហាសុខភាព សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអង្គភាពពាក់ព័ន្ធ ក៏ត្រូវត្រៀមជួយសង្គ្រោះជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។

អត្ថបទទាក់ទង