រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។ ពិធីជួបជុំសំណេះសំណាល រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងអ្នកសារព័ត៌មាន លើកទី៥នេះ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់ របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ ដើម្បីបម្រើសង្គមជាតិ ឲ្យកាន់តែរីកចម្រើន។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/323215889_1218755202359775_4382168373399043603_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/323379498_718811143099306_4389070326279704559_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/323443520_1194100484543978_1777324389619232688_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/323446782_1736707580060098_6001248950151397450_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/323709286_556662113002349_9007423876478831711_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/324105170_1152994982051806_7109769653127317882_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/324506117_1287943108435473_7614808512597068584_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/324512490_707593034082966_2693444162532884139_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/324659693_563052995672279_965505075364905457_n-1024x683.jpg)