រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ប្រាក់សារ៉ាត់ អភិបាលរងខេត្តកណ្តាល លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតទីតាំងស្តុកប្រេងឥន្ធនៈក្នុងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ដែលមានទីតាំងនៅស្រុកបាទីខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ទា ជុប និង ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន ។

អត្ថបទទាក់ទង