រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទការប្រកួត កីឡាប៉េតង់ និងកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ទិវាជ័យជម្នះ ៧ មករា ១៩៧៩ -៧ មករា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាលបានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧មករា ឆ្នាំ២០២៣ នៅកីឡ្ឋាដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថា៖ រយៈពេល៤៤ឆ្នាំនេះ កម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីធ្វើឱ្យមតិជាតិ និងអន្ដរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជាតិ គឺជាស្នាដៃដឹកនាំប្រកបដោយកបណ្ឌិត និងភាពឆ្លាតវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើម នាយុគសម័យថ្មីនេះ ។ ឯកឧត្តមបានបន្តថា៖ដោយឡែកចំពោះវិស័យកីឡាវិញ កម្ពុជាបានទទួលកិត្តិយសជាបន្តបន្ទាប់ក្នុងការប្រកួតកីឡាប៉េតង់ សហព័ន្ធកីឡាប៊ូល ជាដើម ។ បច្ចុប្បន្ន ប្រជាជនទាំងចាស់ ទាំងក្មេងបាន និងកំពុងចាប់អារម្មណ៍លើសកម្មភាពហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាពផ្ទាល់ ឯយុវជនវិញបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡា ពិសេសថ្មីៗនេះ ដោយភាព ឈ្លាសវៃរបស់ សម្តេចតេជោ ក្នុងវិស័យនយោបាយការទូត ពហុកីឡដ្ឋានដ៏ទំនើប ទាន់សម័យថ្មីមួយ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ សម្រាប់ត្រៀមទទួលការប្រកួតថ្នាក់អន្តរជាតិ គ្រប់ប្រភេទកីឡា គឺ ពហុកីឡដ្ឋាន មរតកតេជោ ជាជំនួយរបស់មិត្តចិន ។ ឯកឧត្តមបានបន្ថែមថា៖ទន្ទឹមនេះ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន បានឆក់យកបេះដូងអន្តរជាតិ ទាំងក្នុងតំបន់ និងលើសកលលោកឲ្យទទួលស្គាល់ថា កម្ពុជា រស់ក្រោមដំបូលសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ។ ដោយឡែកខេត្តកណ្ដាល វិស័យកីឡាត្រូវបានយកចិត្តទុកដាក់ជំរុញឱ្យមានការប្រកួតពីសំណាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ថ្នាក់ខេត្ត យើងបានរៀបចំការប្រកួតកីឡាមហាជន កីឡាសិស្សបឋមសិក្សា មធ្យមសិក្សា បាល់ទាត់យុវជន បាល់ទាត់នារី ជ្រើសរើសជើងឯកខេត្ត ជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញឱ្យឃើញនូវការគាំទ្រវិស័យកីឡា ពីសំណាក់ប្រជាពលរដ្ឋ ក្នុងខេត្ត ពិសេសក្រុមយុវជនក្មេងៗ ដូចជាថ្ងៃនេះយើងទាំងអស់គ្នារៀបចំការប្រកួតកីឡានេះ គឺដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ ៧ មករា ដែលជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ។ ឯកឧត្តមអភិបាលរងខេត្ត បានកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំឲ្យមានការប្រកួតបាល់ទាត់ កីឡាប៉េតង់ នេះឡើង ក្នុងន័យបានជួបជុំគ្នា រំលឹកនូវអនុស្សាវរីយ៍ ជាចំណងសាមគ្គីភាព មិត្តភាព សុខភាព និងបានបញ្ចេញនូវទេពកោសល្យរបស់ខ្លួន តាមរយៈការប្រកួតយ៉ាង សប្បាយរីករាយនេះ លទ្ធផលបច្ចេកទេស ដែលក្រុមកីឡាទាំងអស់ សម្រេចបាន ក៍ដោយសារមានការគាំទ្រ និងលើកទឹកចិត្តពីទស្សនិកជន ដែលចូលចិត្តវិស័យកីឡាផងដែរ ព្រោះកីឡានាំមកនូវសុខភាព សន្តិភាព និងការអភិវឌ្ឍន៍។ លោកស្រី ឃួន សុខុម អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានជម្រាបជូនលទ្ធផល៖ការបកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ទិវាជ័យជម្នះ ៧ មករា រួមមាន៖ផ្នែកកីឡាប៉េតង់(នារី)វិញ្ញាសា ១នាក់ ទល់ ១នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបព្រែកហូរ។-វិញ្ញាសា៣នាក់ ទល់៣នាក់ លេខ១បានទៅលើក្លឹប អមរៈ។-ផ្នែកកីឡាប៉េតង់ (យុវជន)-វិញ្ញាសា ១នាក់ ទល់ ១នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបយុវជនក្រុងតាខ្មៅ។-វិញ្ញាសា៣នាក់ ទល់៣នាក់ លេខ១បានទៅលើក្លឹបយុវជនក្រុងតាខ្មៅ។-ផ្នែកកីឡាប៉េតង់ (វ័យចាស់)-វិញ្ញាសា ១នាក់ ទល់ ១នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបក្រុងតាខ្មៅ។-វិញ្ញាសា៣នាក់ ទល់៣នាក់ លេខ១បានទៅលើក្លឹបអាកាសចរណ៍។-ផ្នែកបាល់ទាត់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបសមាគមន៍បាល់ទាត់ ខេត្តកណ្តាល។-ចំណាត់ថ្នាក់លេខ២ បានទៅលើក្លឹប យុវជនក្រុងតាខ្មៅ។-ចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹប ស្ថានីយផលិតពូជត្រី៧មករា។-ចំណាត់ថ្នាក់លេខ៤ បានទៅលើក្លឹប ព្រាបសរ។ សូមបញ្ជាក់ថា៖ប្រភេទកីឡាបាល់ទាត់ មានចំនួន ១៤ ក្រុម ស្មើនឹង ២៨០ នាក់។ប្រភេទកីឡាប៉េតង់ មានចំនួន ២៨ ក្រុម ស្មើនឹង ១១២ នាក់ ស្រី ២០ នាក់។ដោយឡែកកីឡាប៉េតង់ ចែកចេញជាបី ផ្នែករួមមាន៖ -ផ្នែកវ័យចាស់-ផ្នែកយុវជន-ផ្នែកនារីសរុបកីឡាករ កីឡាការិនី ចូលរួមចំនួន ៣៩២នាក់ ស្រី២០នាក់៕

អត្ថបទទាក់ទង