ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នៅបរិវេណវត្តស្វាយជ្រុំ បានរៀបចំពិធីចម្រើនអាយុវឌ្ឍនមង្គល ប្រគេនចំពោះ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការងពុទ្ធិកសិក្សាជាតិ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្ដាល ព្រះគ្រូអនុគណស្រុកខ្សាច់កណ្ដាល និងជាព្រះចៅអធិកាយវត្តស្វាយជ្រំ ក្នុងព្រះជន្មាយុ ៥៥ ឈានចូល៥៦ព្រះវស្សា ក្រោមព្រះរាជាធិបតី និងធិបតីភាព សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេងសម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។







