ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាសាងសង់ការពារការបាក់ច្រាំងធ្វើពីបេតុងរឹងមាំ មានប្រវែង២៤០ ម៉ែត្រ ស្ថិតនៅត្រង់ចំណុចអ្នកតាចិនថៃជឺ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលទទួលការអនុវត្តសាងសង់ដោយក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងឱកាសចុះពិនិត្យទីតាំងនេះដែរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ ត្រូវសហការគ្នាជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការជួយសម្របសម្រួលរាល់បញ្ហាប្រឈមនានា ដល់ការសាងសង់ ធ្វើយ៉ាងណាឱ្យការសាងសង់នេះរួចរាល់តាមការកំណត់។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/320531285_710223753997740_7024766653133128377_n-3-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/321464105_685686109930841_7214315722258365199_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/321511622_3410803872572847_1026645923105553471_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/323422396_500358272228971_1134642980098338733_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/323140058_1036192127137416_2900914966493796303_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/01/322392846_681448693480498_1115546659228629371_n.jpg)