រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក ឈួន កែវ ជំនួយការ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងលោក អភិបាល អភិបាលរងស្រុកខ្សាច់កណ្តាល ព្រមទាំងមន្ត្រីរាជការបាននាំយកទ័យវត្ថុប្រគេនថ្វាយព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះ គ្រូចៅអធិការវត្តស្វាយជ្រំ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ លោក ឈួន កែវ ជំនួយការ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងលោក អភិបាល អភិបាលរងស្រុកខ្សាច់កណ្តាល ព្រមទាំងមន្ត្រីរាជការបាននាំយកទ័យវត្ថុរបស់ឯកឧត្តម គង់ សោភ័ណ្ឌ មកប្រគេនថ្វាយព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះ គ្រូចៅអធិការវត្តស្វាយជ្រំ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួមមាន៖អង្ករចំនួន៤តោន បច្ច័យបួន ។ក្នុងនោះ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា បានប្រគល់ថ្នាំពេទ្យចំនួន៨កេស ដល់មណ្ឌលសុខភាពចំនួន៤កន្លែងក្នុងឃុំស្វាយជ្រំ រួមមាន៖មណ្ឌលសុខភាពស្វាយជ្រំ មណ្ឌលសុខភាពព្រែកតាកូវ មណ្ឌលសុខភាពព្រែកលួង និងមណ្ឌលសុខភាពព្រែកអំពិល ក្នុងមួយមណ្ឌលសុខភាពទទួលបានថ្នាំពេទ្យចំនួន២កេស ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា ព្យាបាលនូវក្នុងមណ្ឌលសុខភាពឃុំ៕

អត្ថបទទាក់ទង