ខេត្តកណ្តាល៖រសៀលថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់រដ្ឋបាលក្រុងស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ ខែឆ្នូ ឆ្នាំ២០២២ ។កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើនរូបផងដែរ។គោលបំណងក្នុងកិច្ចប្រជុំ គឺជំរុញការសាងសង់ទីលានចាក់សំរាម សំណល់រឹងទីប្រជុំជនជាលក្ខណៈអន្តរក្រុង-ស្រុក និងតាមបណ្តារក្រុង ស្រុក និងរៀបចំផែនការយុទ្ធសាស្ត្រ និងសកម្មភាពនៃការគ្រប់គ្រងសំរាម សំណល់រឹង ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់ជាលក្ខណៈតំបន់ ដោយរួមបញ្ចូលការរៀបចំទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ជំរុញឱ្យគ្រប់រដ្ឋបាលក្រុង ស្រុក ពង្រឹងមុខងារគ្រប់គ្រងសំរាម សំណល់រឹង ប្រព័ន្ធលូ ទឹកកខ្វក់ និងសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្ររបស់ខ្លួន៕



