រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការកុដិព្រះកែវមណី និងពុទ្ធាភិសេក ស្ថិតក្នុងវត្តកែវមណីជោតិ (ហៅវត្តរកាកោងក្រៅ)

ខេត្តកណ្តាល​៖​ រសៀលថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការកុដិព្រះកែវមណី និងពុទ្ធាភិសេក ស្ថិតក្នុងវត្តកែវមណីជោតិ (ហៅវត្តរកាកោងក្រៅ) ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានឱ្យដឹងថាកុដិព្រះកែវមណី ដែលសម្ភោធដាក់អោយប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលនានាជាច្រើនរបស់វត្ត។ កុដិព្រះកែវមណីនេះ បានចាប់ផ្ដើមកសាងក្នុង ឆ្នាំ២០២១ ដែលមានទំហំ ទទឹង៧ម៉ែត្រ៨តឹកបណ្តោយ១៦ម៉ែត្រ៤តឹក ដោយមានរោងបាយ មួយនៅពីក្រោយកុដិផងដែរ សរុបថវិកាកសាង អស់ចំនួន ១៣៥,០០០ដុល្លារ (មួយរយសាម សិបប្រាំពាន់ដុល្លារអាមេរិក) និងទិញអំពូលសូឡាដាក់ក្នុងវត្ត ចំនួន ៦០ដើម សរុបទឹកប្រាក់ ចំនួន ៦,០០០ដុល្លារ (ប្រាំមួយពាន់ដុល្លារអាមេរិក) ហើយនឹងកំពុងសាងសង់ប្រាសាទចំនួន០២ ខាងមុខព្រះវិហារ ដែលប្រាសាទទី១ មានថា៖ ប្រាសាទដំបូកខ្មៅក្របៅជុំ និង ទី២ ឈ្មោះថា៖ ប្រាសាទតាឥសី ដោយសម្រេចបាន៧០% និងគ្រោងចំណាយអស់ទឹកប្រាក់ ចំនួន ១៦,០០០ដុល្លារ (ដប់ប្រាំមួយពាន់ដុល្លារអាមេរិក) បន្ថែមទៀត។

អត្ថបទទាក់ទង