រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាស្តីពី ការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២

ខេត្ត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានធ្វើវេទិកាស្តីពី ការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី សមជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តកណ្ដាល នាយករដ្ឋបាលខេត្ត លោក-លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក-លោកសី នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត លោក-លោកស្រី ជាប្រធានមន្ទីរ អង្គ ភាពជុំវិញខេត្ត លោក-លោកស្រី អភិបាលក្រុង-ស្រុកទាំង១១រូប, លោក-លោកស្រី ក្រុមប្រឹក្សាឃុំ-សង្កាត់ លោក-លោកស្រី តំណាងប្រធានអង្គការ សមាគម សហគមន៍ប្រមាណ៣៥៤ រូបចូលរួមផងដែរ ។ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលបានឱ្យដឹងថា ខេត្តកណ្តាលមានអង្គភាព សរុបចំនួន ៤៨៩ អង្គភាព (សមាគមមនុស្សចាស់ ១៣៦ សមាគម) និងសកម្មភាព នៃការចូលរួមរបស់ អង្គការ សមាគម សហគមន៍ ដែលមានគោលបំណងក្នុងការជួយរាជរដ្ឋាភិបាលលើការអនុវត្តគម្រោងតាម វិស័យនានា។-សម្រាប់អង្គការមិនមែនរដ្ឋាភិបាលរួមមាន៖ វិស័យអប់រំ ៤២ គម្រោង, វិស័យសុខាភិបាល ៣៤ គម្រោង, វិស័យសង្គម ០៩គម្រោង,វិស័យកសិកម្ម ៣គម្រោង និងវិស័យផ្សេងទៀត ០៧គម្រោង។-សម្រាប់សមាគមរួមមាន៖ វិស័យអប់រំ ១៧សមាគម, វិស័យសាសនា ២សមាគម, វិស័យសង្គម ២១សមាគម, វិស័យកសិកម្ម ២សមាគម, និងវិស័យផ្សេងទៀត ៤សមាគម។-សម្រាប់សហគមន៍ រួមមាន៖ វិស័យឥណទាន ១២សហគមន៍, វិស័យកសិកម្ម ៦៥សហគមន៍, វិស័យអប់រំ ០៤សហគមន៍ និងវិស័យផ្សេងទៀត ០៥សហគមន៍។ មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា វេទិកាស្តីពី ការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២នេះ គឺដើម្បីធ្វើកាផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាល និងដើម្បីគាំទ្រលើយុទ្ធសស្ត្រដឹកនាំដោយរាជរដ្ឋាភិបាលលើសកម្មភាពរបស់អង្គការ សមាគម សហគមន៍ និងសហជីពនិងដោះស្រាយបញ្ហាសង្គពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋដែលក្រីក្រ ជនងាយរងគ្រោះ នឹងដោះស្រាយ បញ្ហានៅមូលដ្ឋាន ទឹកស្អាត អនាម័យ ការងារកុមារតូច សន្តិសុខ សុវត្ថិភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នឹងការងារកូវីដ១៩ (covid19) និងដើម្បីពង្រឹង ពង្រីក ភាពជាដៃគូ ក្នុងការលើលកម្ពស់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការ សង្គមស៊ីវិល ជាពិសេស បន្តថែរក្សាទំនាក់ទំនងកាន់តែរឹងមាំ ជិតស្និទ្ធ និងមានប្រសិទ្ធិភាព ជាមួយរដ្ឋបាលខេត្តកណ្តាល ក៏ដូចជាកាសម្ព័ន្ធសង្គមស៊ីវិល របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងការស្វែងយល់ឱ្យកាន់តែស៊ីជប្រអំពីអង្គការសង្គមស៊ីវិល សមាគម សហជីព និងសមាគមន៍ដែលបានជួយតាមវិស័យដែលកំពុងមានប្រតិបត្តិ និងការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ ដោយស្វែងរកនូវបញ្ហាប្រឈមផ្សេងៗដែលកើតមាន ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានក្នុងការឆ្លើយតបជូនអង្គវេទិកាផងដែរ។ ឯកឧត្ដម បន្តទៀតថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែរមានបំណងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ច រដ្ឋបាលរាជធានី ខេត្តណាមួយ អាចជូនដំណឹងមកក្រសួងមហាផ្ទៃ អំពីការសិកើកសាខាសម្រាប់ជិតបត្តិការ ឬ អនុវត្ត សកម្មភាពរបស់ខ្លួននៅក្នុងរាជធានី ខេត្តនោះ ឬអាចជូនដំណឹងដោយផ្ទាល់ទៅរាជធានី ខេត្តក្នុងរយៈ ពេល ៣ថ្ងៃ មុនចាប់ផ្ដើមសកម្មភាព ដោយភ្ជាប់ជាមួយនូវគម្រោងសកម្មភាពរបស់ខ្លួនផង។ គួរបញ្ជាក់ដែរថា ចំពោះបញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលបានលើកឡើងនៅក្នុងអង្គទិកា ត្រូវបានដោះស្រាយភ្លាមៗនៅក្នុងកិច្ចសន្ទនានាអង្គវេទិកាដោយផ្ទាល់តែម្តង និងអ្វីដែលនៅសេសសល់ អាជ្ញាធរខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធសន្យាថា នឹងពិភាក្សារកដំណោះស្រាយជាបន្តបន្ទាប់។

អត្ថបទទាក់ទង