រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈ​ប្រតិភូ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ លី​ ទាលៀង ត្រូវជាស្វាមីរបស់លោកស្រី រិន ច័ន្ទ ម៉ារីណា នាយិការង សាខាកាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២២នេះ បានដឹក​នាំ​គណៈ​ប្រតិភូ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ លី​ ទាលៀង ត្រូវជាស្វាមីរបស់លោកស្រី រិន ច័ន្ទ ម៉ារីណា នាយិការង សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដែល​បាន​ធ្វើ​មមរណភាព កាលពីថ្ងៃទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២២ ស្ថិតនៅ ក្នុងបុរីពិភពថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកហត្ថប្រណមឧទិ្ទសបួងសួងដល់​គុណបុណ្យ​ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ លោកលី ទា​លៀង សូមបានយោនយោគកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង