រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ចូលរួមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា

+++++++ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ត្រូវជាម្តាយបង្កើតលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលបាន ទទួលមរណៈភាព កាលពីវេលាម៉ោង ២:២២នាទីរសៀល ត្រូវនឹងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយរោគាពាធ នៅបុរីភ្នំពេញថ្មី ផ្ទះលេខ ១៥B ផ្លូវ ០៤ ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ស្ថិតក្នុងសម្មានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ និងសហការី បានថ្លែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងត្រៀមក្រំបំផុត ចំពោះការបាត់បង់ ឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ដែលនេះគឺជាការបាត់បង់ម្ដាយ ជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងបានអប់រំណែនាំផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅបានក្លាយជា ពលរដ្ឋល្អ បញ្ញវ័ន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កាកបាទក្រហមកម្ពុជា នាំមកនូវ សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ដែលជាធនធានមនុស្សមិនអាចខ្វះបាន សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ឯកឧត្តម គង់ សោភ័ណ្ឌ ព្រមទាំងសហការី បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ សូមបានទៅកាន់ទីឋានបរមសុខ សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង