រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល

សាលាខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២លោក សៅ ប្រសិដ្ឋ ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំស្តីពីការចុះអង្កេតស្រាវជ្រាវពាក់ព័ន្ធ និងសំណើរសុំអន្តរាគមន៍ ដី១កន្លែង ស្ថិតនៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ដោយមានការចូលរួម​ពី លោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកអនុប្រធានមន្ទីរ ដនសស លោកអភិបាលរងស្រុកមុខកំពូល​ មន្ទីរជំនាញ មន្ត្រី​ការិយាលយ័ជំនាញខេត្ត​ និងស្រុក​មុខកំពូល នៅសាលប្រជុំសាលាខេត្តកណ្តាល។

អត្ថបទទាក់ទង