រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលសហប្រតិបត្តិការរវាងរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល និងរណសិរ្យមាតុភូមិវៀតណាម ខេត្តអានយ៉ាង

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្តាល និងលោក ង្វៀន ទៀកហ៊ុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្តអានយ៉ាង នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំសហប្រតិបត្តិការ រវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្ដាល និងរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង(ដំណាក់កាលឆ្នាំ២០១៩. ២០២២)ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា វៀតណាម ២៤មិថុនា១៩៦៧- ២៤មិថុនា ២០២២) ដែលបានជំរុញទំនាក់ទំនងក្នុងកម្រិតខ្ពស់ និងការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់លំដាប់ថ្នាក់លើកទឹកចិត្តក្នុងការប្រាស្រ័យទាក់និងរវាងប្រជាជន និងប្រជាជនជាពិសេសបណ្តាខេត្តជាប់ព្រំដែន រួមចំណែកក្នុងការពង្រឹងចំណងសាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង។ ក្នុងកិច្ចប្រជុំនេះ គណកម្មាធិការរណសិរ្យទាំង២បានឯកភាព និងឈានដល់ការចុះហត្ថលេខារួមលើខ្លឹមសារ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាមួយគណកម្មាធិការរណសិរ្យ មាតុភូមិខេត្តកណ្តាល និងខេត្តអានយ៉ាង ភាគីទាំងពីរបានឯកភាពបន្ត អប់រំផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ និងស៊ីជំរៅដល់ប្រជាជនគ្រប់ជាន់ថ្នាក់ នៃខេត្តកណ្តាល និងខេត្តអានយ៉ាង ជាពិសេសគឺប្រជាជននៅតាមបន្ទាត់ព្រំដែន ស្តីពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ទូលំទូលាយ រវាងខេត្តទាំងពីរម្រុញដល់អាជ្ញាធរ និងស្ថាប័នមាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុន វិនិយោគ និងប្រជាពលរដ្ឋនៃខេត្តទាំងពីរ លើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ សុខាភិបាល វិនិយោគលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច តាមលទ្ធភាព នៃប្រទេសនីមួយៗ និងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមគោលនយោបាយ និងច្បាប់ប្រទេសទាំងពីរ ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា៖ ក្នុងនាមរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្តាលសូមសំដែងនូវការកោតសរសើរ ដោយស្មោះចំពោះថ្នាក់ដឹកនាំរណសិរ្សខេត្តទាំងពីរ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំពេញការងាររណសិរ្សកន្លងមកទទួលបានលិទ្ធផលល្អប្រសើរដែលអាចបញ្ជាក់បានថា មិត្តភាពខេត្តទាំង២ គឺពិតរឹងមាំស្របតាមការវិវត្តន៍រីកចម្រើនថ្មី នៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាមឯកឧត្តមបណ្ឌិត បានក៏វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រុមការងាររណសិរ្សខេត្តទាំងពីរ ដែលបានសហការបំពេញតួនាទីប្រកបដោយមោទនភាព។ លោក ង្វៀន ទៀកហ៊ុង បានថ្លែងអំណរ គុណដល់ខេត្តកណ្តាលដែលបានធ្វើបដិសណ្ឋាកិច្ចប្រកប ដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្រួលក្នុងកិច្ចប្រជុំនេះ អោយទទួលបានលទ្ធផលជាផ្លែផ្កា ប្រកបដោយភាពជោគជ័យ។ លោក ង្វៀន ទៀកហ៊ុង បានសំណូមពរដល់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្តាល សូមរក្សាទំនាក់ទំនងជាប្រពៃណីដើម្បីការអភិវឌ្ឍន៍លើគ្រប់វិស័យតាមខ្សែរបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យប្រកបដោយចីរភាព៕

អត្ថបទទាក់ទង