រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយអភិបាលរងខេត្ត មន្ត្រីរាជការ និងអាជ្ញាធរស្រុកពញាឭបានអញ្ជើញចូលរួមក្នុង ពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅភូមិទួលងោក ឃុំពង់លួង ស្រុកពញាឮ ខេតកណ្តាល។ វិហារនេះមានផ្ទៃក្រឡា ចំនួន៦០០ម៉ែត្រក្រឡា មានបន្ទប់ទឹកដោយឡែក ទំហំ៥០ម៉ែត្រក្រឡា មានរបងថ្មីប្រវែង៧០ម៉ែត្រ និងក្រាលការ៉ូឡាតាមទីធ្លា ដែលអាចទទួលសាសនិកឥស្លាមថ្វាយបង្គុំបានចំនួន ៥០០នាក់ ដោយបានចំណាយថវិកាសរុបចំនួន ៣០ម៉ឺនដុល្លារអាមេរិក ដែលជាការបរិច្ចាគ និងអំណោយដ៏សប្បុរពីសំណាក់ បងប្អូនប្រជាពលរដ្ឋចំណុះវិហារ សប្បុរសជនក្នុង និងក្រៅប្រទេស ។

អត្ថបទទាក់ទង