រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈកម្មការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង បានចែកអំណោយមនុស្សសធម៌ជូនប្រជាពលរដ្ឋជួបការខ្វះខាត់នៅ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ លោកជំទាវ នួន នារតី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការណសិរ្សខេត្តកណ្តាល បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅ ដល់គណៈកម្មការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង ដែលបានអញ្ចើញមកទស្សនៈកិច្ច និងចែកអំណោយដល់ប្រជាពលក្រីក្រនៅក្រុងតាខ្មៅ ដែលនេះជាសកម្មភាពមួយបង្ហាញឃើញនូវទឹកចិត្ត ឈឺឆ្អាល ដឹងសុខទុក្ខគ្នាក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា។ការថ្លែងអំណរគុណនេះបានធ្វើឡើង នៅក្នុងពិធីចែកអំណោយមនុស្សធម៌របស់គណៈប្រតិភូគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ រស់នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀល ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២។លោកជំទាវបានមានប្រសាសន៍បន្តថា ខេត្តកណ្ដាល និងខេត្តអានយ៉ាងគឺជា ខេត្តសម្ពន្ធ័មិត្តនិងគ្នាលើគ្រប់វិស័យ ហើយខេត្តទាំងពីរតែងតែពង្រឹងការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជានិច្ច ដោយជារៀងរាល់ឆ្នាំខេត្តទាំងពីរតែងតែមានកិច្ចប្រជុំបូកសរុប កិច្ចសហប្រតិបត្តិការជាមួយគ្នា ទន្ទឹមនេះដែរ ខេត្តទាំង២ តែងតែមកជូនពរគ្នាជានិច្ចក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាបុណ្យចូលឆ្នាំប្រពៃណីវៀតណាមផងដែរ ។លោកជំទាវបានបញ្ចាក់ថា សកម្មភាពចុះចំណុចមនុស្សធម៌របស់គណៈកម្មការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាងនៅក្នុងខេត្តកណ្ដាលគឺមិនមែនជាលើកទីមួយទេគឺបានធ្វើឡើងជាច្រើនលើករួចមកហើយ ដែលអាចបញ្ជាក់បានថា ចំណងទាក់ទង មិត្តភាពជាប្រពៃណីរវាងខេត្តកណ្ដាល និងខេត្តអានយ៉ាង ស្ថិតថេយូអង្វែងជានិច្ច សំដៅកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ។ថ្លែងក្នុងពិធីដែរនេះ លោក ង្វៀន ទៀកហ៊ុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងនូវការកោតសសើរដល់ខេត្តកណ្ដាល ដែលបានគ្រប់គ្រងស្ដានភាពជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធខ្ពស់បំផុត ធ្វើឱ្យខេត្តមានសេដ្ឋកិច្ចល្អប្រសើរឡើងជាសំដាប់ ធ្វើឱ្យខេត្តទាំងពីរអាចមកធ្វើទស្សនកិច្ចបានដោយមិនមានការព្រួយបារម្ភណ៍។លោកបានបញ្ជាក់ថា ដោយមើលឃើញនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ខេត្តកណ្តាលមួយចំនួនតូចនោះ ទើបប្រតិភូខេត្តអានយ៉ាង បាននាំយកអំណោយមកចែករំលែកជូនដល់ប្រជាពលរដ្ឋខេត្តកណ្តាល បញ្ជាក់ពីទឹកចិត្ត និងស្មារតីស្រឡាញ់រាប់អានគ្នា ដែលជានិច្ចជាកាលចំណងសាមគ្គីភាពរវាងខេត្តទាំង២ នៅតែបន្តទោះស្ថិតក្នុងកាលះទេសះណាក៏ដោយ។

អត្ថបទទាក់ទង