ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ករណីដីធ្លីប្រគល់ជូនក្រុមការងារខេត្ត សម្រាប់ស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកមុខកំពូល និងស្រុកពញាឮ នៅសាលប្រជុំសាលាខេត្តកណ្តាល។ការអនុវត្តនូវយន្តការដោះស្រាយទំនាស់ និងបញ្ហាផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ជាយន្តការមួយដ៏ល្អសម្រាប់សម្របសម្រួលការលំបាក នានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកណ្ដាល៕
- 109
- ដោយ អ៊ុន ស្រីកែវ