រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំប្រតិភូខេត្តកណ្តាល មកទទួលប្រតិភូរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំប្រតិភូខេត្តកណ្តាល មកទទួលប្រតិភូរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខាញ់ ប៊ិញ ព្រំប្រទល់ស្រុកកោះធំ និងខេត្តអានយ៉ាង។ សូមបញ្ជាក់ថា៖ ប្រតិភូរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង អញ្ជើញមកទស្សនៈកិច្ចនៅខេត្តកណ្តាលរយៈពេល២ថ្ងៃ ដើម្បីចែកអំណោយ ដល់គ្រួសារប្រជាជនខ្មែរ និងវៀតណាម ក្រីក្រនៅក្រុងតាខ្មៅ និងដំណើរការកិច្ចប្រជុំវាយតម្លៃលទ្ធផលសហប្រតិបត្តិការ រវាងរណសិរ្សខេត្តកណ្តាល និងខេត្ត អានយ៉ាងដំណាក់កាល ឆ្នាំ២០១៩-២០២២ និងចុះហត្ថលេខា លើខ្លឹមសារកិច្ចព្រមព្រៀងដំណាក់កាលឆ្នាំ២០២២-២០២៥ ៕

អត្ថបទទាក់ទង