រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភ អំ សុខ ដែលត្រូវជាញោមប្រុសបង្កើតរបស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេងសម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា

++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្រ្តីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភ អំ សុខ ដែលត្រូវជាញោមប្រុសបង្កើតរបស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេងសម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពនាថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០៖៣៨នាទី ក្នុងជន្មាយុ ៨៩ ឆ្នាំ ដោយជរាពាធ នៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ដែលបានបាត់បង់នូវញោមប្រុសជាទីស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ សង្គហធម៌ របស់កូនចៅ ញាតិទាំងឡាយគ្រប់កាលទាំងពួង។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ សម្ដេចព្រះពោធិវឪ្យ កិត្តិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សាច់ញាតិនៃសព និងសូមឧទ្ទិសបួងសួងនូវមហាកុសលផលបុណ្យទាំងឡាយ ជូនចំពោះដួងវិញ្ញាណ ក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ អំ សុខ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង