រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល

ខេត្តកណ្ដាល៖​ នាព្រឹក ថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ​២០២២ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ការងាររប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ និងការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងខេត្តកណ្ដាល។កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកអភិបាលក្រុង ស្រុកទាំង១១ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមសហការជាមួយដៃគូពាក់ព័ន្ធ ជាតិនិងអន្តរជាតិ បានជំរុញអនុវត្តយុទ្ធសាស្រ្តទាំងបួន ដែលបានគ្រោងទុកក្នុងផែនការ រួមមាន៖ - ការបង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ- ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ- កិច្ចសហប្រតិបត្តិការ ទាំងផ្នែកច្បាប់ និងគោលនយោបាយប្រឆាំងការជួញដូរមនុស្ស។

អត្ថបទទាក់ទង