រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធី​បុណ្យ​តបគុណគ្រូ​ នៃពុទ្ធិកវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ក្រពើ​ហា

ខេត្តកណ្តាល៖ រសៀល​ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសហការី បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​តបគុណគ្រូ​ នៃពុទ្ធិកវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ក្រពើ​ហា ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីបុណ្យតបគុណគ្រូ គឺជាកាយវិការ សកម្មភាពមនុស្សធម៌យ៉ាងវិសេសវិសាលប្រសើរបំផុត-ផ្សារភ្ជាប់ រវាងទំនាក់ទំនងគ្រូ និងសិស្ស ឱ្យកាន់តែមានភាពស្និទ្ធស្នាលជិតដិតគ្នា។ ក្នុងឱកាសនៃពិធីបុណ្យតបគុណគ្រូ នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា នាថ្ងៃនេះ ឯកឧត្តម សូមថ្វាយ ប្រគេនជូន សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ សូមប្រកបដោយព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់សម្រាប់ពុទ្ធសាសនិកជនកម្ពុជាគ្រប់រូបឱ្យបន្ត ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា បានគង់វង្សស្ថិតស្ថេរ ចីរកាល៕

អត្ថបទទាក់ទង