++++++++ខេត្តកណ្តាល៖រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះអង្គការ សមាគមន៍ សហគមន៍ តាមបណ្តាក្រុង ស្រុក និងការរៀបចំលិខិតថ្នាក់ខេត្ត ។ ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តម គ្រុយ ម៉ាឡែន បានមានប្រសាសន៍ថា៖ ការរៀបចំបញ្ជីឈ្មោះអង្គការ សមាគមន៍ សហគមន៍ តាមបណ្តាក្រុង ស្រុក និងការរៀបចំលិខិតថ្នាក់ខេត្ត គឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពីសំណាក់អង្គការ សមាគមន៍ សហគមន៍ និងផ្នែកពាក់ព័ន្ធ ដើម្បីឆ្ពោះទៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា៖ រដ្ឋបាលក្រុង ស្រុក ទាំង១១ ត្រូវក្តាប់សភាពការណ៍ ស្រង់ទិន្ន័យ ឈ្មោះអង្គការ សមាគមន៍ អោយបានច្បាស់លាស់ គឺដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងការសម្រេចបានជោគជ័យនូវគោលដៅនានាក្នុងស្រុក ក្រុងរបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគណនេយ្យភាព របស់រដ្ឋបាលសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ឯកឧត្តមបន្ថែមទៀតថា៖រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើបច្ចុប្បន្នភាព របស់អង្គការ សមាគមន៍ អោយបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជូនទិន្នន័យមករដ្ឋបាលខេត្ត។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318860871_3456059881339372_272093304842908371_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/320163790_567410208561485_5743639638790973770_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318752608_1292588428201887_2101525416046958658_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/319222258_949380959781804_6958775498847175424_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318591429_466052835710291_7937102122492747560_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/320149986_1319074348931414_7741798867351411974_n-1024x683.jpg)