++++++++++++++++++++ខេត្តកណ្ដាល៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំករណីសំណើសុំកែសម្រួលទំហំផ្លូវរបស់ប្រជាពលរដ្ឋ ១៧គ្រួសារ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ដោយមានការចូលរួមពីតំណាងមន្ទីរដែនដី មន្ទីរធនធានទឹក មន្ទីរកសិកម្ម រដ្ឋបាលស្រុក ឃុំ និងប្រជាពលរដ្ឋពាក់ព័ន្ធ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្តក៍បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងស្នើសុំជាក់ស្តែងផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/319910651_474126201549487_3450041721797513578_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317083051_463179752657039_9105564882428861023_n-9-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318217560_529250825754831_4687929419916172564_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318431251_554551562800298_5947474978334978542_n.jpg)