រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តតំណាងឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាលត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិការបស់ឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភជូនដល់មន្ត្រីសាលាខេត្ត ដែលបានចូលនិវត្តន៍ចំនួន ២គ្រួសារ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ2022 លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តតំណាងឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល រួមដំណើរដោយលោក លោស្រីនាយកទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិការបស់ឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភជូនដល់មន្ត្រីសាលាខេត្ត ដែលបានចូលនិវត្តន៍ចំនួន ២គ្រួសាររួមមាន៖ លោក គឹម ខេមរា អតីតប្រធានការិយាល័យសរុប និងលោក អ៉ិត ដារ៉េត អតីតប្រធានការិយាល័យលេខាក្រុមប្រឹក្សា។ក្នុងនោះ១គ្រួសារគ្រួសារទទួលបាន៖ អង្ករ១០០ គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស ត្រីខកំប៉ុង ៥យួរ ទឹកត្រី ២យួរ មី ២កេស និងថវិកាចំនួន ១លានរៀល៕

អត្ថបទទាក់ទង