រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមក្នុងកម្មវិធីជាតិប្រឆាំងការជួញដូរ មនុស្ស ១២ ធ្នូ ឆ្នាំ២០២២

រាជធានីភ្នំពេញ ៖ រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមក្នុងកម្មវិធីជាតិប្រឆាំងការជួញដូរ មនុស្ស ១២ ធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។«រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំងគ្រប់ប្រភេទ រាប់ទាំងអំពើជួញដូរ និងរត់ពន្ធមនុស្ស ហើយបញ្ហានេះមិនអាចប្រទេសណាមួយអនុវត្តតែឯកឯងបាននោះទេ គឺទាមទារចាំបាច់នូវកិច្ចសហការទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ» ។យើងត្រូវបន្តពង្រឹងកិច្ចសហការ និងការគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍ ដើម្បីប្រសិទ្ធភាពនៃការ បង្ការ ទប់ស្កាត់ ការពារ បង្រ្កាប និងការផ្ទន្ទាទោស៕

អត្ថបទទាក់ទង