ខេត្តកណ្តាល៖ ល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលវិញ្ញាបនបត្រទទួលស្គាល់ចូលជាសមាជិកវិស្វករ កិត្តិយសអាស៊ានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាគណ:វិស្វករកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អង្គការសហព័ន្ធវិស្វករអាស៊ាន ដែលបានផ្តល់នូវវិញ្ញាបនបត្រទទួលស្គាល់ចូលជាសមាជិកវិស្វករ កិត្តិយសអាស៊ាន។ គណ:វិស្វករ បានដើរតួនាទីដ៏សំខាន់ ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ អគារ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ជាពិសេសបានចូលរួមដ៏សំខាន់ ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍប្រទេសជាតិ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/316416162_460596496248698_6091669898646929074_n-4-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/316685997_460930379548643_6746488742286437185_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318028933_460930436215304_8152133333028832243_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317761380_460930489548632_8515369882269681857_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/316529854_460930612881953_4632820769219410499_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318464967_460930539548627_3119716741626377713_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/316689278_460931136215234_7013880991091985336_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/316961872_460931182881896_4481984341525826043_n.jpg)