រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ទទួលសម្ភារៈបរិក្ខាពេទ្យពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ

++++++ខេត្តកណ្តាល៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ បានឧបត្ថម្ភ សម្ភារៈរំថែទាំរបួស ចំនួន១៥០កេស, អាវពេទ្យ៥,០០០អាវ, អាវការពាររោគ ២០,០០០អាវ, រទេះជនពិការ១០គ្រឿង, ឈើច្រត់រៀនដើរ ២០សម្រាប់,រទះរៀនដើរ ១០សម្រាប់, កៅអីបន្ទោបង់ ១០សម្រាប់ និងគ្រែពិនិត្យរាគស្ត្រីចំនួន ៣សម្រាប់ ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីចែកជូនដល់មណ្ឌលសុខភាព នៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្តកណ្តាល។ ថ្លែងក្នុងពិធីប្រគល់ និងទទួលនាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ ចំពោះសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ ដែលក្នុងរយៈពេលកន្លងទៅ តែងតែបានយកចិត្តទុកដាក់ព្យាបាលជំងឺប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយមិនគិតកម្រៃ ហើយក្នុងថ្ងៃនេះ ខេត្តកណ្តាល ក៏មានកិត្តិយស បានទទួលសម្ភារ:បរិក្ខាពេទ្យ សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្ភារៈឧបករណ៍ទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជួយដល់អ្នកជំងឺ ហើយវាក៏បានជួយសំរាលទៅដល់ការលំបាករបស់គ្រូពេទ្យ ក្នុងការមើលថែ និងព្យាបាលដល់អ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ ។ ឯកឧត្តមបានបន្តថា ការចូលរួមឧបត្ថម្ភរបស់ សមាគម នាឱកាសនេះបានបង្ហាញពីសណ្ដាន ចិត្តសប្បុរសធម៌ សាមគ្គីភាព ការគាំទ្រប្រកបដោយគុណធម៌ ក្នុងវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល។

អត្ថបទទាក់ទង