រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធី“អបអរសាទរ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧

ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធី“អបអរសាទរ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅសួនវត្តបទុមវត្តី រាជធានីភ្នំពេញ”។សម្រាប់គោលបំណងក្នុងទិវានេះដែរគឺ៖ «យើងទាំងអស់គ្នា ត្រូវចូលរួមដោយស្ម័គ្រចិត្តចេញពីបេះដូងក្នុងយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យរួចផុតពីសេចក្តីស្លាប់ ពិការភាព និងរងរបួសដោយសារឃាតករលាក់មុខ គឺគ្រោះថ្នាក់ចរាចរណ៍ដែលជាគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស»៕

អត្ថបទទាក់ទង