ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងថ្នាក់ស្រុកដើម្បីសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្វែងយល់លើការអនុវត្តការងារគណនេយ្យភាពសង្គមនៅអង្គភាពផ្តល់សេវាមណ្ឌលសុខភាពកោះខែល និងរដ្ឋបាលឃុំកោះខែល នៃស្រុកស្អាង ខេត្តកណ្តាល។ ដែលមានគណៈប្រតិភូជាតិ និងអន្តរជាតិ រួមមាន៖ ១.លេខាធិការដ្ឋាន គ.ជ.អ.ប ២.ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ៣.អង្គការទស្សនពិភពលោកអន្តរជាតិ-កម្ពុជា ៤.អង្គការសុវណ្ណភូមិ និង៥.អាជ្ញាធរឃុំភូមិ ជាពិសេសការធ្វើបទបង្ហាញជូនគណៈប្រតិភូជាតិនិងអន្តរជាតិបានយ៉ាងល្អលើដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមដោយគណៈកម្មាធិការផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមឃុំកោះខែល។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318235560_457185323256482_5669403216188371476_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318076237_457185153256499_6812423134049299147_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317849726_457185226589825_7351210984063433641_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317834114_457185849923096_3581881646118130161_n-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317810330_457092963265718_798914249888426695_n-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317088126_457196743255340_5460370547105184097_n-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/316952721_457196709922010_998612806590924630_n-1024x768.jpg)