ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០២២ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ស្រាវជ្រាវ សម្របសម្រួល ករណីសំណើសុំអនុញ្ញាតឱ្យបើកដំណើរ ការអាជីវកម្មផលិតកម្មក្រុមហ៊ុន កំពង់កន្ទួត មេនូហ្វេកធីវីង(ខេមបូឌា) ខូ អិលធីឌី ស្ថិតនៅភូមិត្បូងក្ដី ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្តឹង កងរាជអាវុធហត្ថ និងមន្ទីរពាក់ព័ន្ធផងដែរ។ ក្រោយពីកិច្ចប្រជុំរួចរាល់ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងផ្ទាល់ដើម្បីពិនិត្យថាមានការប៉ះដល់បរិស្ថានជុំវិញផងដែត។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/315425374_454974943477520_8674726003534354725_n-9-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/316539780_456858619955819_3710007891573085778_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317724584_456858596622488_5291019091013441195_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317475946_456858569955824_6365774837059164357_n-1024x683.jpg)