នារសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួម ពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ ហ្គាឌិនស៊ីធី រាជធានីភ្នំពេញ។សូមជម្រាបជូនផងដែរថា៖ ការរៀបចំពិធីជាតិអេកូទេសចរណ៍នេះក្នុងគោល បំណងដើម្បីជំរុញដល់ដំណើរកានៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានាកាន់តែ សក្តានុពល និងស៊ីវិល័យបន្ថែមទៀត៕
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/314702076_447453024229712_7027707469490172675_n-13-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316798696_450422473932767_6980981145886026450_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316275596_450423740599307_6961600780720583875_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316415906_450421970599484_8740048886480321211_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316808648_450422097266138_5786596650409691010_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316546375_450421773932837_8417697536901871477_n.jpg)