រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាល និងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ

+++++++++++++++ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាល និងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ ។លោក នឹម នីរ៉ាដេត នាយកទីចាត់ការផែនការវិនិយោគសាលាខេត្តកណ្ដាល បានអានប្រកាសលេខ ៥៦៤៩ ប្រ.ក និងលេខ៥៦៥០ ប្រ.ក របស់ក្រសួងមហាផ្ទៃស្ដីពីការតែងតាំងមន្ត្រីរាជការស៊ីវិលចំនួន ០៣រូប ក្នុងរដ្ឋបាលស្រុកញាឮរួមមាន៖១.លោក ហួត ហៃ ឋានន្តរសក្តិនាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងស្រុកពញាឮ២.លោក ស្មាន ហ្វីន ឋានន្តរសក្តិគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់២ ជាអភិបាលរងស្រុកពញាឮ៣.លោក ទឹម ចរិយា ឋានន្តរសក្តិលេខាធិការរដ្ឋបាលថ្នាក់លេខ៦ ជានាយករដ្ឋបាលស្រុកពញាឮថ្លែងក្នុងពិធីនេះឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការតែងតាំង ផ្លាស់ប្ដូរបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់រាជការមុខងារសាធារណៈ ហើយកិច្ចការដែលសំខាន់ សម្រាប់មន្ត្រីដែលតែងតាំងថ្មីនោះគឺ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងមានការទទួលខុសត្រូវខ្ពស់ ត្រូវយកចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ស្រុកពញាឮឱ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ឯកឧត្តមមានប្រសាសន៍ថា៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានសិក្សារៀបចំច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើន ធនធានមនុស្សក្នុងជួរគណៈអភិបាលដែលជាអង្គប្រតិបត្តិ ឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើន សេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ឯកឧត្តមបានបន្តថា៖ ផ្អែកលើមូលដ្ឋាននៃវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ស្ដីពីការកំណត់ចំនួន គណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ ដែលតាមស្មារតីនៃអនុក្រឹត្យនេះ សម្រាប់ខេត្តកណ្ដាលរាជរដ្ឋាភិបាលបានសម្រេចបន្ថែមអភិបាលរងខេត្តចំនួន ០៤រូប និងក្រុង ស្រុកនីមួយៗនៃខេត្តកណ្តាល បន្ថែមអភិបាលរងក្រុង ស្រុកចំនួន ០២រូប ផងដែរ។

អត្ថបទទាក់ទង