ស្រុកមុខកំពូល៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាដីធ្លីចំនួន ០១ករណី បន្តពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានបញ្ចប់តាមគោលការណ៍ឈ្នះ ឈ្នះ របស់ឯកឧត្តមអភិបាលខេត្ត ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ និង០១ករណីទៀត ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរដែនដី អភិបាលរងស្រុកមុខកំពូល មន្ទីរជំនាញ មន្ត្រីការិយាល័យជំនាញខេត្ត-ស្រុក លោកមេឃុំ និងភាគីវិវាទ នៅសាលប្រជុំសាលាស្រុក។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/313868097_444350631206618_2930126522673867430_n-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/314597945_444428404532174_4768238319299912684_n-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/314952429_444428701198811_533183270216383673_n-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/313427119_444429271198754_529296246895497111_n-1024x768.jpg)