++++++រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្តាល កាលព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំខួបអនុស្សាវរីយ៍លើកទី៦៨ បានប្រារព្ធទិវាខួបលើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២) តាមបណ្ដារដ្ឋបាលក្រុង-ស្រុករៀងៗខ្លួន។ រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្តាល សូមសម្ដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសុខសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុង ចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ។សូមជម្រាបថា ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មួយដ៏មានអត្ថន័យ នៅក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសបានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការរំដោះប្រទេស ឱ្យរួចផុតពីរបបអាណានិគមនិយមបារាំង ទិវាបុណ្យឯករាជ្យជាតិ នាំមកនូវសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/315070658_440808651560816_1341883585010739601_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/312241411_437331155241899_916829640403319710_n-7.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/315020897_440809674894047_7874413609971888826_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/315066726_440808868227461_242668971820204385_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/315023068_440809101560771_8297955490290570267_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/315039518_440810164893998_9040934793558647672_n.jpg)