ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមន្រ្តីរាជការនៃរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្នុងខេត្តកណ្តាល និងពុទ្ធបរិស័ទជិតឆ្ងាយ ចំណុះជើងវត្ត បានផ្ដួចផ្ដើមធ្វើបុណ្យ កឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តព្រែកស្បូវ ស្ថិតក្នុង ស្រុកកោះធំ ខេត្តកណ្ដាល។ នាឱកាសដ៏រីករាយក្នុងវិស័យព្រះពុទ្ធសាសនា នាពេលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា សមិទ្ធផលនានា ដែលកំពុងទទួលផលនាពេលនេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា គឺបានមកដោយការលំបាក ក្រោមការលះបង់យ៉ាងធំធេងបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសង្គ្រោះជាតិ និងប្រជាពលរដ្ឋ ឱ្យរួចផុតពីការកាប់សម្លាប់ ធ្វេីទារុណកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំរួមគ្នាបង្កើតឡើង នៃគោលនយោបាយឈ្នះឈ្នះ រួបរួម ជាតិ ផ្សះផ្សារជាតិ និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសពីគំនរផេះផង់ រហូតដល់បច្ចុប្បន្នមានការអភិវឌ្ឍន៍គ្រប់វិស័យ ក្លាយជាប្រទេសមួយជឿនលឿនក្នុងតំបន់អាស៊ី។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/312241411_437331155241899_916829640403319710_n-3.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/312602521_438667555108259_4099936870905550068_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/313420979_438667601774921_1516292822315045298_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/313971796_438667628441585_6841614644806361789_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/313413119_438669041774777_254242772195914243_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/313009396_438668671774814_4764484571684991553_n.jpg)