រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី នៅភូមិទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី នៅភូមិទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងតំណាងម្ចាស់ដី នៅសាលប្រជុំសាលាស្រុកកោះធំ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានបញ្ចប់ការប្តឹងផ្តល់ ដោយគ្មានអ្នកចាញ់គ្មានអ្នកឈ្នះ ដែលមានការចង្អុរបង្ហាញពីឯកឧត្តមអភិបាលខេត្ត ដោយភាគីទំនាស់ទាំងសងខាងឯកភាពគ្នាព្រមបញ្ចប់ទំនាស់ប្រកបដោយសន្តិវិធី ដោយគ្មានអ្នកចាញ់ មានតែអ្នកឈ្នះ ។

អត្ថបទទាក់ទង