រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

យន្តការដោះវាយបណ្តឹងតវ៉ សម្រាប់គម្រោងធ្វើឱ្យប្រសើរនូវបណ្ដាញផ្លូវថ្នល់ជំហានទី២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមរយៈកម្មវិធី Zoom Online

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានចូករួម វគ្គបណ្តុះបណ្តាលស្តីពីយន្តការដោះវាយបណ្តឹងតវ៉ សម្រាប់គម្រោងធ្វើឱ្យប្រសើរនូវបណ្ដាញផ្លូវថ្នល់ជំហានទី២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមរយៈកម្មវិធី Zoom Online ដោយមានការអញ្ជើញចូលរួមពី លោក នាយករដ្ឋបាលរងសាលាខេត្ត លោកស្នងការរង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងសម្រាប់អោយគណៈកម្មការដោះស្រាយ បណ្ដឹងតវ៉ាថ្នាក់ខេត្ត ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដោះស្រាយបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយ សារគម្រោងនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តយន្តការដោះស្រាយបណ្ដឹងតវ៉ា ក៏ដូចជាពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីពាក់ព័ន្ធផងដែរ។

អត្ថបទទាក់ទង