ខេត្តកណ្ដាល ៖ រសៀល ថ្ងៃ២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើគម្រោងអភិវឌ្ឍខេត្ត នៅសាលាខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរដែលពាក់ព័ន្ធ លោកអភិបាលស្រុក និងមន្ត្រីរាជការជាច្រើនរូបផងដែរ។គោលដៅដ៏សំខាន់ដើម្បីការអភិវឌ្ឍខេត្ត ប្រកប ដោយសមធម៌ និងបរិយាប័ន្ន គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់អ្នកវិនិយោគិនបរទេស និងជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាចលករប្រកបដោយសក្តានុពលយ៉ាងពិតប្រាកដ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងកិច្ចដំណើរការអភិវឌ្ឍរបស់ប្រទេសនោះ។ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍរីកចម្រើនយ៉ាង ឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាពិសេសការកើនឡើងហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងខេត្ត មានរីកចម្រើនយ៉ាងឆាប់រហ័ស៕
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312950769_429460656028949_9186577748595315573_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312480627_429375886037426_7166014211150116375_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312604596_429466486028366_2881592777746989171_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312875446_429469886028026_492594521026835197_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312651441_429468349361513_6340158150309901103_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312492893_429467196028295_3110395339304225536_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312849146_429467346028280_2433675203075811697_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312982986_429474139360934_6409028174035181540_n-1024x683.jpg)