ខេត្តកណ្ដាល ៖ គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្ត ក្រុង/ស្រុក មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថាប័នពាក់ព័ន្ធនឹងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិលទាំងអស់ ត្រូវធ្វើការងារអោយសកម្មពាក់ព័ន្ធនឹងកិច្ចការពារកុមារ ដោយផ្ដល់នូវការការពារកុមារឱ្យរួច ផុតពីការរំលោភបំពានផ្សេងៗ ជាពិសេសការប្រើប្រាស់អំពើហឹង្សា ឱ្យទទួលបានការចិញ្ចឹមបីបាច់ថែរក្សា និងសហគមន៍ដែលអាចឱ្យកុមាររស់នៅជួបជុំជាមួយគ្រួសារបង្កើតឬសាច់ញាតិហើយផ្សារភ្ជាប់យ៉ាងជិតស្និត ជាមួយសហគមន៍ ដែលជាជម្រើសល្អបំផុតសម្រាប់ កុមារ។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានថ្លែងបែបនេះក្នុងកិច្ចប្រជុំបច្ចុប្បន្នភាព រៀបចំផែនការកិច្ចការពារកុមារ ខេត្តកណ្ដាល ឆ្នាំ២០២៣ - ២០២៥ ដោយផ្តោតលើការថែទាំជំនួស និងអំពើហឹង្សាលើកុមារ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅសាលខេត្តកណ្ដាល។ លោកជំទាវ អភិបាលរងខេត្ត បន្តថា រដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជាបាន ចែងថា រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមាន ជីវិត សិទ្ធិទទួលបានការអភិវឌ្ឈន៏ សិទ្ធិទទួលបានការគាំពារក្នុងស្ថានការណ៍មានសង្គ្រាមការការពារប្រឆាំង នឹងអាជីវកម្មសេដ្ឋកិច្ចឬកាមគុណលើកុមារ។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកកុមារ គឺជាទំពាំងស្នងឫស្សី ទៅអនាគត របស់ប្រទេសជាតិ ដោយបានខិតខំធ្វើឱ្យកុមារទទួលបាននូវសេចក្តីថ្លៃថ្នូរ ពុំមានការរំលោភបំពាន ការប្រើអំពើហឹង្សាលើរូបរាងកាយ ឬស្មារតីតាមវិធីផ្សេងៗ...ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍន៍របស់កុមារ។ កុមារត្រូវតែរស់នៅប្រកបដោយសុភមង្គលជាមួយគ្រួសារ និងសង្គមជាតិ និងត្រូវទទួលបាននូវ សេវាគាំទ្រនានា ដើម្បីចាកផុតពីពលកម្មធ្ងន់ធ្ងរ ដែលធ្វើឱ្យកុមារពុំបានរៀនសូត្រ និងប៉ះពាល់ដល់សុខភាព។ លោកជំទាវ អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ជាប្រធាន រឺ តំណាង អង្គការយូនីសេហ្វ (UNICEF) អង្គការSave the Children, USAID អង្គការដៃគូរ ផ្សេងៗ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស ថវិកា និងសម្ភារៈ នាពេលកន្លងមក និងសូមបន្តជួយជួយគាំទ្របន្តទៀត ដើម្បីអោយកុមារនៅទូទាំងខេត្តកណ្ដាល ទទួលបាននូវការការពារកុមារឱ្យរួច ផុតពីការរំលោភបំពានផ្សេងៗ ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312806555_429197602721921_2458807777337334505_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312930788_429197779388570_1808725651236476110_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312820625_428539352787746_6135386481896330253_n-2-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312936161_429196802722001_8191095851921892448_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312927728_429197369388611_5644711877426767210_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312880748_429197822721899_6469970019662517076_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312873279_429196902721991_6199783513894147684_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312816655_429197796055235_8154029597303323348_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312816387_429196832721998_8800966740949718719_n.jpg)