ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមកម្មវិធីលើកទឹកចិត្តការប្រត្តិបត្តិមេត្រីបរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង « ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព » ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន។សូមបញ្ជាក់ថា៖ រដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានទទួលជ័យលាភីក្នុងការប្រឡងប្រណាំង "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២២។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/305574574_425085093133172_8263729141271142658_n-5-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/310918419_425849713056710_611296186199210168_n-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/310813068_425849893056692_4818107919693484577_n-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/310808579_425849783056703_5971144507565299858_n-1024x768.jpg)