រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានចូលរួមព្រះរាជពិធីខួបទី ១០ ព្រះវស្សានៃការយាងសោយព្រះទីវង្គត «ព្រះបរមរតនកោដ្ឋ»

រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានចូលរួមព្រះរាជពិធីខួបទី ១០ ព្រះវស្សានៃការយាងសោយព្រះទីវង្គត «ព្រះបរមរតនកោដ្ឋ» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា សម្តេចព្រះបាទ ព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ «ព្រះបរមរតនកោដ្ឋ» នៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ។ កម្មវិធីនេះជាផ្នែកមួយនៃ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដោយទទួលបានការសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការគាំទ្រ និងព្រះបរមរាជានុញ្ញាតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងត្រូវបានរៀបចំឡើងដោយ មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយការចូលរួមសហការរៀបចំពី ក្រសួង ស្ថាប័នពាក់ព័ន្ធ។

អត្ថបទទាក់ទង