ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូកាយរឹទ្ធជាតិកម្ពុជា ខេត្តកណ្តាល ចូលរួមក្នុងពិធីបើកមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ ដែលពិធីបើកមហាសន្និបាត នាពេលនេះ ប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅសាលប្រជុំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។អង្គសន្និបាត បានដំណើរការពិភាក្សា និងអនុម័តការធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង កាយរឹទ្ធិជាតិកម្ពុជា រួមមាន៖- ការណែនាំស្តីពីនីតិវិធីបោះឆ្នោត និងបង្ហាញសមាសភាព លេខាកត់ត្រា និងគណៈកម្មការរៀបចំការបោះឆ្នោត។- ការអនុម័តសមាសភាពលេខាកត់ត្រា និងគណៈកម្មការរៀបចំការ បោះឆ្នោត។
- បទបង្ហាញស្តីពីការធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង កាយរឹទ្ធិជាតិកម្ពុជា។- ការអនុម័តលើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង កាយរឹទ្ធិជាតិកម្ពុជា។
ដំណើរការបោះឆ្នោតជ្រើសតាំងសមាសភាពក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ មានដូចខាងក្រោម៖- អានសេចក្តីសម្រេចរំសាយក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ នៃកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៣។- បង្ហាញសមាសភាពក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤។
ដំណើរការបោះឆ្នោត និងប្រកាសលទ្ធផល នៃការបោះឆ្នោត៖- ពិធីសច្ចាប្រណិធានសម្រាប់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤។- ការប្តេជ្ញាចិត្ត របស់ប្រធានគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤៕
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/307583135_417674063874275_5770311678255021020_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/308668948_418353723806309_7269666584924379573_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/311051313_418353770472971_5571303332132657972_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/311476417_418354280472920_2562221379495586567_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/311566876_418354990472849_6069514215586663016_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/311463423_418355227139492_6935158408428931254_n.jpg)