រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំករណីសំណើសុំសិទ្ធិរស់នៅលើដីកម្មសិទ្ធិឈ្មោះ ពេជ្រ សំអាង និងប្រពន្ធឈ្មោះ ឡុច ចន្ថន ដែលដីរបស់គាត់ប៉ះចំផ្នែកខ្លះនៃគម្រោងអភិវឌ្ឍន៍

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុកកណ្ដាលស្ទឹង មានរៀបចំកិច្ចប្រជុំករណីសំណើសុំសិទ្ធិរស់នៅលើដីកម្មសិទ្ធិឈ្មោះ ពេជ្រ សំអាង និងប្រពន្ធឈ្មោះ ឡុច ចន្ថន ដែលដីរបស់គាត់ប៉ះចំផ្នែកខ្លះនៃគម្រោងអភិវឌ្ឍន៍ស្តាស្ទឹងព្រែកត្នោតតូច ស្ថិតនៅភូមិទន្លា ឃុំថ្មី ស្រុកកណ្តាលស្ទឹង ក្រោមអធិបតិភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត ជាប្រធានក្រុមការងារទទួលបន្ទុកស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងមានការចូលរួមពី លោកអភិបាលស្រុក លោកស្រីអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកស្រីនាយិការងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកដែលជាម្ចាស់សំណើ និងភាគីពាក់ព័ន្ធ សរុបចំនួន១៩ នាក់ ។

អត្ថបទទាក់ទង