ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពពាក់ពាន្ធ ដើម្បីដោះស្រាយវិវាទដីធ្លីរវាងឈ្មោះ កូយ ជា, ជូន ហាល់ ជាមួយ និងឈ្មោះ សូ ម៉ានិល ដែលថាឈ្មោះ សូ ម៉ានិល បានរំលោភបំពានលបលួចសាងសង់ផ្ទះមកលើដីគាត់ និងស្នើសុំចុះបញ្ជីក្បាលដីផ្តល់ប័ណ្ណកម្មសិទ្ធិជូនគាត់ ដើម្បីឆ្លើយតបជូនខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមការស្នើសុំរបស់ឈ្មោះ កួយ ជា និង ជូន ហាល់ ដែលស្ថិតនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។ ក្រោយមកតាមការចុះពិនិត្យទីតាំងដីជាក់ស្តែងឃើញថា ដីដែលមានវិវាទនេះជាដីចំណីព្រែកគល់តាមការបញ្ជាក់របស់អង្គភាពជំនាញ។ ឯកឧត្តមអភិបាលរងខេត្តបានពន្យល់ណែនាំដល់គូរជម្លោះអោយយល់ពីផលលំបាកនៃជម្លោះនិងការរស់នៅលើដីចំណីព្រែក ក្រោយពីបានស្តាប់គូរទំនាស់បានព្រមធ្វើកិច្ចសន្យាបញ្ឈប់ការប្ដឹងគ្នាបន្តទៀត និងបានព្រមព្រៀងថា បើរដ្ឋយកដីនេះដើម្បីទៅអភិវឌ្ឍន៍ នោះភាគីទាំងសងខាងយព្រមប្រគល់ជូនដោយមិនមានលក្ខខណ្ឌ ដែលជាចំណែកមួយរក្សា ការពារ ដីចំណីព្រែកដែលជាសម្បត្តិរបស់រដ្ឋ ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/309003192_408830748091940_6074567904622346042_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/309433300_408830548091960_3338920141918639644_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/308628531_408831328091882_7840956515765789283_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/308012960_408831741425174_2172742018358929512_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/306669311_408831464758535_4939076226979490852_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/306350648_408831648091850_5171861504710325909_n-1024x683.jpg)