រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលបាលខេត្តកណ្តាលអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន)

++++++++ខេត្តកណ្តាល៖ នារសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងមន្រ្តីរាជការជុំវិញខេត្ត បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ និងធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងព្រះធម៌ទេសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធមាតា បិតា ជីដូនជីតា និងបុព្វការីជនដែលបាន ចែកឋានទៅកាន់លោកខាងមុខ ស្ថិតនៅវត្តវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសកុសលផលបុណ្យ ប្រគេនជូន ឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ និងមន្រ្តីរាជការទាំងអស់ សូមទទួលបានមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ និងក្រុមការងារ បានប្រគេនបច្ច័យ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុមួយចំនួនដល់ព្រះសង្ឃដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ។ស្ថិតក្រោមដំបូលសន្តិភាព និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសកដ៏ឯក ស្ថាបនិកសន្តិភាពនៅកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋ ប្រារព្ធប្រតិបត្តិ ធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ឬហៅថា បុណ្យកាន់បិណ្ឌ ដែលមានតាំងពីបូរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ មិនដែលអាក់ខានម្តងណាឡើយ។ គួររំលឹកថា៖ បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ(ចន្លោះ ខែកញ្ញា)។ ពុទ្ធសាសនិកខ្មែរធ្វើបុណ្យ នេះដោយការយកទេយ្យទានផ្សេងៗមាន អាហារជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃ នៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល១៥ថ្ងៃគត់។

ក្នុងរយៈពេល១៤ថ្ងៃនេះឱ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិក ពីគ្រប់វេនទាំងអស់បាន មកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ។ ពិធីនេះសម្រាប់ឧទ្ទិសកោសល្យ ដល់ដួងវិញ្ញាណក្ខន្ធបងប្អូនជីដូនជីតាញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសកុសល្យដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងពពួកប្រេតជនញាតិ ដែលបានស្លាប់ទៅ ជាពិសេសសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា៕

អត្ថបទទាក់ទង