រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១០ ធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងធម៌ទេសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ស្ថិតនៅវត្តមុនីប្រសិទ្ធីវង្ស រាជធានីភ្នំពេញ។សូមប្រគេនពរ ចំពោះព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា ពុទ្ធបរិស័ទទាំងអស់ សូមជួបប្រកបតែនូវពុទ្ធរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/302477642_402105578764457_9055037662263272272_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/305572580_402124618762553_5528804751267776995_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/306350616_402124422095906_2226157354827955538_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/305581319_402124492095899_9049618293868117622_n.jpg)