ក្រសួងមហាផ្ទៃ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានចូលរួមកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្ដីការ ក្រសួងមហាផ្ទៃ។ការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ គឺជាអំពើខុសច្បាប់។ ពលរដ្ឋ ផ្ដើមចេញពីបុគ្គល គ្រួសារ និងសហគមន៍ ជាកត្តាដ៏សំខាន់ក្នុងការចូលរួមផ្ដល់ជាព័ត៌មាន និងមតិយោបល់ ដើម្បីលុបបំបាត់នូវអំពើដែលប្រាកចាកចេញពីព្រំដែនច្បាប់ និងសិទ្ធិ ក្នុងគោលបំណងដើម្បីឲ្យសង្គម និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានរស់នៅប្រកបមុខរបបរចិញ្ចឹមជីវិត ដោយសុខសន្តិភាព និងការអភិវឌ្ឍ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/307318313_401934582114890_1388902212445425083_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/307588994_401933672114981_6407738452033487026_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/307197435_401934695448212_919764715705516986_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/307588512_401934608781554_7144404178599129874_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/307563529_401934715448210_7484361950522198596_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/306848025_401934775448204_903387824734072920_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/308093352_401934052114943_3351777989292292250_n.jpg)